(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រៃវែង។

ពិធីបិទសន្និបាតនេះ ក៏មានការចូលរួមពីបណ្តាលប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត រួមទាំងកម្លាំង ប្រដាប់អាវុធជាច្រើននាក់ផងដែរ៕