(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋានតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា មានកិត្តិយស បានដឹកនាំគណៈ កម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ត ប្រគល់ថវិកាឧបត្ថម្ភរបស់សមាគមជូនដល់គ្រួសារសពមន្រ្តីនគរបាល។
គ្រួសារសពមន្រ្តីនគរបាលរួមមាន៖
*ទី១៖ លោកស្រី ធី ផាន ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ទោ លឹម ឡោ អតីត នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ នៃអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដោយសារជម្ងឺទឹកនោមផ្អែមនូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
*ទី២៖ លោកស្រី ចាន់ ហៀង ត្រូវជាភរិយាសព លោកអនុសេនីយ៍ត្រី ធូ សាវឿន នាយផ្នែកសន្តិសុខរបស់អធិការនគរបាលស្រុកសាមគ្គីមានជ័យ (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដោយសារជម្ងឺមហារីកបះដូងនូវថវិកាចំនួន៦,០០០,០០០រៀល (ប្រាំមួយលាន រៀល)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណៈកម្មការមូលដ្ឋាន និងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកឲ្យរស់នៅបានសមរម្យ ផងដែរ៕