(ភ្នំពេញ)៖ បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ត្រូវបានក្រុមឧទ្ទាមក្រៅច្បាប់ នាំគ្នាដុតកម្ដៅជាថ្មីម្ដងទៀត ស្របពេលដែលកម្ពុជាក៏ដូចជាពិភពលោក កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ត្រូវបានជនអនាមិក និងក្រុមឧទ្ទាមក្រៅច្បាប់ បង្ហោះព្រោងព្រាត ជាបន្តបន្ទាប់តាមបណ្ដាញសង្គមជាថ្មីម្តងទៀត ដើម្បីបង្កឲ្យមានភាពវឹកវរដល់សង្គម និងបន្ថែមទម្ងន់បញ្ហាដល់រាជរដ្ឋាភិបាលកាន់តែច្រើនឡើង។ វិដេអូនេះត្រូវបានបង្ហោះដោយបណ្តាញសង្គម Facebook មួយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០៕