(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចសហការជាមួយ​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​សារធាតុញៀន និង​​គ្រឿងស្រ​វឹង​នៅគ្រប់​ខណ្ឌ​ទូទាំងរាជធានី ឃាត់ខ្លួនបានមនុស្សចំនួន ១០នាក់ រថយន្ត ៤គ្រឿង និងម៉ូតូ ៦គ្រឿង។ មិនខុសគ្នា នឹងយប់ថ្ងៃទី២៥ ខែមករានោះទេ កម្លាំង​សមត្ថកិច្ច​បានឃាត់ និងតម្រូវឲ្យតម្កល់ប្រាក់កក់ផាកពិន័យ ១០០០ដុល្លារ សម្រាប់រថយន្ត និង ២០០ដុល្លារសម្រាប់ម៉ូតូ ថែមទាំងត្រៀមបញ្ជូនទៅកាន់តុលាការនៅស្អែកផងដែរ។ អ្នក​ទាំង៣០នាក់ ដែលត្រូវបានឃាត់ខ្លួននោះ គឺលើសជាតិស្រវឹងរហូតដល់ ០.៦០មីលីក្រាម។ នេះបើយោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន​ Fresh News ទទួល​​បាន​នៅព្រ​លប់ថ្ងៃអង្គារនេះ។

យោងតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា នៅយប់ថ្ងៃទី២៦ ខែមករានេះ កម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងដាក់ ៥គោលដៅទៀត ដើម្បីត្រៀមត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រ​វឹង​នៅគ្រប់​ខណ្ឌ​ទូទាំងរាជធានីភ្នំពេញ។

​​សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល​ កំលាំងសម្ថកិច្ចត្រួតពិនិត្យ​រកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី​ ០.៤០​​​មីលីក្រា​ម ក្នុង​១​លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ១ខែដល់៦ខែ​ និងត្រូវពិន័យជាប្រាក់ថែមទៀត៕