(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសបែកមុខ បែកមាត់ បន្ទាប់ពីជិះម៉ូតូតែឯងទាំងស្រវឹង ទៅបុកនឹងរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Audi ពណ៌សស្លាកលេខភ្នំពេញ 2Z-6978 ត្រង់ផ្លូវបំបែកជាបួនជិតរង្វង់មូលសំពៅមាស ​ដែលស្ថិត​ក្នុង​សង្កាត់​វាលវង់ ​ខណ្ឌ​៧មករា​ នាម៉ោងប្រមាណជា​ 2៖​៣០​ រំលងអាធ្រាតឈានចូលថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០១៦​។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា មុនកើតហេគេបានឃើញបុរសម្នាក់ជិះម៉ូតូ Scoopy ​តែម្នាក់ឯងក្នុងល្បឿងយឺត ​លុះជិះមកដល់ចំណុចកើតហេតុ​ ត្រង់ផ្លូវបំបែកជាបួន​ក៏​មានរថយន្ត​ មួយគ្រឿង​ម៉ាក​ Audi បានបើក​មកដល់​ដែរ ​ធ្វើអោយបុរសបើកម៉ូតូដែលស្រវឹងនោះ វាក់អើនឹងរថយន្តគេចមិនទាន់ ក៏បានជិះទៅបុក​បណ្តាលអោយ ដួលរងរបួសបែកមុខបែកមាត់​ ហើយក៏បណ្តាលអោយម៉ូត និងរថយន្តរងការខូចខាតតិចតួចដូចគ្នា​បន្ទាប់​មក​ ភាគី​ទាំង​ពី​រព្រមចរចារ​គ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តងទៅ៕