(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់ការផ្តល់ប្រាក់រង្វាន់ដល់ជនពិការ ដែលទទួលបានជ័យលាភី ពីការប្រកួតប្រជែងជំនាញ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ក្នុងបំណងលើកកម្ពស់សិទ្ធិ ជនពិការនិងលើកទឹកចិត្តក្នុងការចូលរួមប្រកួតប្រជែងមុខជំនាញ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ជាលក្ខណៈជាតិ និងអន្តរជាតិ។

ក្នុងអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដែល Fresh News ទទួលបាននៅព្រឹក ថ្ងៃទី២៦ ខែមករា នេះ បានកំណត់ថា ជនពិការម្ចាស់ជ័យលាភីពីការប្រកួតប្រជែងមុខជំនាញ អ្នកទទួលបានមេដាយមាស បានប្រាក់រង្វាន់ ១០លានរៀល មាសដាយប្រាក់ ៥លានរៀល មេដាយសំរឹទ្ធ ៣លានរៀល នេះសម្រាប់កម្រិតជាតិ។ ប្រាក់រង្វាន់ត្រូវបានបង្កើនទ្វេដងទៅតាមកម្រិត នៃការប្រកួត ដូចជាកម្រិតអាស៊ាន  កម្រិតអាស៊ីប៉ាស៊ីហ្វិក និងកម្រិតពិភពលោក។

សម្រាប់ជនពិការទទួលបានជ័យលាភី ពីការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកវិញ ជនពិការទទួលបានមេដាយមាស ទទួលបានប្រាក់ រង្វាន់ ១០លានរៀល មេដាយប្រាក់ ៧,៥លានរៀល មេដាយសំរឹទ្ធ ៤លានរៀល។ ប្រាក់រង្វាន់សម្រាប់ការប្រកួតកម្រិត «អនុតំបន់ ទន្លេមេគង្គ»។ សម្រាប់ការប្រកួតកម្រិត «អាស៊ីប៉ាស៊ីហ្វិក រដូវក្តៅ ឬរដូវរងា» និងកម្រិត «ពិភពលោក រដូវក្តៅ ឬរដូវរងា» ប្រាក់រង្វាន់ ក៏ត្រូវបានបង្កើនទៅតាមលំដាប់ផងដែរ។

ក្នុងអនុក្រឹត្យនេះ ក៏បានបញ្ជាក់ពីការផ្តល់ប្រាក់រង្វាន់ដល់គ្រូបង្វឹក និងគ្រូដឹកនាំការប្រកួតផងដែរ។ សូមអានអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖