(ភ្នំពេញ)៖ អ្នកនាំាពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ឲ្យដឹងថា៖ ដោយមានការក្លែងបន្លំ ឬបំភន្ត័សាធារណៈជនពី Facebook របស់ក្រសួងសុខាភិបាល ជាបន្តបន្ទាប់នោះ ក្រសួងសុខាភិបាល សូមប្រកាសជាសាធារណៈសារជាថ្មីម្តងទៀតថា Facebook Page ផ្លូវការ និងពិតប្រាកដរបស់ក្រសួង គឺមានឈ្មោះថា «ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» ។ ក្រសួងប្រកាសមិនទទួលស្គាល់ Facebook Page ណាផ្សេងៗទៀតដែល ប្រើប្រាស់ឈ្មោះក្រសួងសុខាភិបាលឡើយ។

ជនណាដែលប្រើប្រាស់ឈ្មោះក្រសួងដោយក្លែងបន្លំ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

* Facebook Page: https://www.facebook.com/MinistryofHealthofCambodia/?fref=ts