(កំពង់ចាម)៖ អគ្គិសនីកំពង់ចាម បានចេញសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដោយជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនប្រើប្រាស់អគ្គិសនីថា អគ្គិសនីវៀតណាម បានស្នើសុំផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅឃុំដារ ឃុំមេមត់ ឃុំទ្រៀក និងឃុំទ្រមូង ស្រុកមេមត់ រយៈពេលពីរថ្ងៃ។

ពោលគឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមករា ចាប់ពីម៉ោង ៤ទៀបភ្លឺ ដល់ម៉ោង ១៨ល្ងាច។

នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការស្នើផ្អាក ការផ្គត់ផ្គង់ពីអគ្គិសនីវៀតណាមនេះ គឺដើម្បីត្រួតពិនិត្យរៀបចំផ្លាស់ប្តូរ កែលម្អប្រព័ន្ធបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល ឲ្យមានស្ថេរភាពក្នុងការផ្គត់ផ្គង់។

អគ្គិសនីវៀតណាម បានបញ្ជាក់ថា នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមការជាក់ស្តែង នៅពេលការងារបញ្ចប់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សាខាមេមត់៖