(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមករានេះ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ បានផ្ញើលិខិតមួយច្បាប់ជូន លោក អាត់ ធន់ ប្រធានសហភាពយុវជនកម្ពុជា ដោយស្នើឲ្យបញ្ឈប់សកម្មភាពទំាងទ្បាយ ដែលបង្កភាពញុះញង់ តាមគ្រប់រូបភាព នៅពីក្រោយអតីតអ្នកបើករថយន្តក្រុង ក្រុមហ៊ុនកាពីតូល ដែលទង្វើនេះ បានធ្វើប៉ះពាល់ទៅដល់ការប្រកបមុខរបររកស៊ី ទៅលើរប​ស់បងប្អូនរត់កង់បី-ម៉ូតូឌុប ចំនួន១៥០នាក់ ដែលជាសមាជិក សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងលិខិតរបស់សមាគមបានបញ្ជាក់ថា អតីតអ្នកបើកបរក្រុងហ៊ុនកាពីតូល​ ចំនួន៤៥នាក់ ដែលបន្តធ្វើសកម្មភាពតវ៉ានានា ប្រឆាំងនឹងក្រុមហ៊ុនកាពីតូល គឺភាគីខាងក្រុមហ៊ុនបានបញ្ឈប់ស្របច្បាប់រួចហើយ។ ដូច្នេះស្នើឲ្យលោក អាត់ ធន់ ពិនិត្យលើទង្វើទំាងទ្បាយ ដែលបង្កភាពញុះញង់ ប៉ះពាល់ទៅដល់ការប្រកបមុខរបររកស៊ី ដែលនំាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ពាក់ព័ន្ធនឹងករណីនេះ អង្គភាពយើងខ្ញុំមិនអាចសុំការទាក់ទងពីលោក អាត់ ធន់ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ៕

ខាងក្រោមនេះ ជាលិខិតរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ស្នើសុំលោក អាត់ ធន់៖