(ភ្នំពេញ)៖ ការសង្កេតឃើញថា កំណើននៃប្រជាជនកម្ពុជាដែលចូលចិត្តដើរទិញទំនិញកំសាន្ត ដូច្នេះផ្សារទំនើប AEON Mall បានបង្កើតគម្រោងថ្មីមួយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ខ្លាំង ក្នុងការបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងផ្សារទំនើបនេះ ពីព្រោះតែមានការតម្រូវទីផ្សារយ៉ាងច្រើន ពីអ្នកធ្វើអាជីវកម្មធុនតូច និងធុនមធ្យម ទាំងក្នុងនិងក្រៅស្រុក ។

ក្នុងឱកាសដ៏ពិសេសនេះផ្សារទំនើប AEON Mall បានបង្កើតនូវតូបដ៏ស្រស់ស្អាតតូចៗហៅថាតូបរទេះ ឬ Wagon Shop សម្រាប់អ្នកដែលមានបំណងចង់លក់ផលិតផលប្លែកៗ និងមានតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ទីផ្សារជាពិសេសគឺយុវវ័យ ។ Wagon Shop មានលក្ខណៈពិសេសម៉្យាង សម្រាប់អ្នកដែលទើបតែចង់ចាប់ផ្តើមធ្វើការរកស៊ី ក្នុងតម្លៃមួយដ៏សមរម្យ និងទទួលបានការចំណេញខ្ពស់ ដោយផ្សារទំនើប AEON Mall ក្នុងមួយខែៗមានមនុស្សប្រមាណ ១លាននាក់ ហើយសម្រាប់តែថ្ងៃបុណ្យទានម្តងៗ មានដល់ទៅរាប់ម៉ឺននាក់ចូលមកទស្សនា និងទិញទំនិញ ។

មួយវិញទៀតផ្សារទំនើប AEON Mall កំពុងតែស្វែងរកដៃគូអាជីវកម្ម សម្រាប់ការផ្គត់ផ្គង់សម្ភារដូចជា វត្ថុអនុស្សារីយ៍ និងរបស់ធ្វើដោយដៃផ្សេងៗដែលតម្រូវជាមួយនឹងយុវវ័យ និងលើកទឹកចិត្តបន្ថែមចំពោះរបស់ច្នៃផ្សេងៗ ដែលមិនទាន់មាននៅក្នុងស្រុក។

Wagon Shop បានដំណើរការបានអស់រយៈពេលកន្លះឆ្នាំមកហើយ បើគិតចាប់តាំងពីខែសីហា ២០១៥ មកដល់ពេលនេះ Wagon Shop មានអ្នកចូលរួមធ្វើអាជីវកម្មជាច្រើន ដោយ​ឃើញមានការគាំទ្រដូចនេះ ទើបផ្សារទំនើប AEON Mall សម្រេចចិត្តធ្វើ Wagon Shop បន្ថែមទៀតសម្រាប់បំពេញតម្រូវការអាជីវករ ។

សម្រាប់អ្នកដែលចង់មកមើល Wagon Shop ផ្ទាល់សូមអញ្ជើញមកផ្សារទំនើប Aeon Mall​ ដោយ Wagon Shop មាននៅជាន់ទី១ និងជាន់ទី២ ជាច្រើនកន្លែងទៀត។ លោកអ្នកក៏អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន 360 Ads & Events ដែលជាដៃគូរបស់ AEON Mall តាមរយៈទូរស័ព្ទលេខ៖ 069 252 715 , 095 741 301 ឬ តាមរយៈ Email: [email protected]