(ភ្នំពេញ)៖ ក្នុងឱកាសដែលធនាគារពាណិជ្ជទី១ សាខាភ្នំពេញ នឹងត្រូវបើកសម្ពោធសាខារង ២កន្លែងផ្សេងទៀតដែលទី១ នៅជ្រោយចង្វា និងទី២ នៅស្ទឹងមានជ័យ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ យើងខ្ញុំដែលជាគណៈគ្រប់ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុនក្រុមហ៊ុន បន្ទាយស្រី អ៊ិនជីនារីង & ខនស្រ្កាក់សិន ជូនពរឲ្យធនាគារមានដំណើរការល្អ ប្រសើរមានការគាំទ្រពីអតិថិជន កាន់តែច្រើន និងទទួលបានជោគជ័យជារៀងរហូត។

សូមជម្រាបថា សាខារងនៃធនាគារពាណិជ្ជទី១ សាខាភ្នំពេញ ទាំង២ទីតាំងដែលទើបតែបើកសម្ពោធថ្មីនេះមានទីតាំង៖  សាខារងទី១-ស្ថិតនៅអាគារលេខ FO8-09 ផ្លូវជាតិលេខ 6A ភូមិ៣ សង្កាត់ជ្រោយចង្វា ទូរស័ព្ទលេខ ០២៣ ៤៣២ ១៥៦៨ និងសាខារងទី២-អគារលេខ14A-15A ផ្លូវចោមចៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ទូរស័ព្ទលេខ ០៧៧ ៦៦៦ ៤៨៧៕