(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមករានេះ បានចេញសេចក្តីសម្រេច ដោយផ្អាកការងារមន្រ្តីរាជការមួយរូប មានឈ្មោះថា លោក ឡុង ផល្លីតា អត្តលេខ៖ ១៧២១០០០៤៧ ជានាយរងការិយាល័យសេវាកម្សាន្ត នៃនាយកដ្ឋានឧស្សហកម្មទេសចរណ៍។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ការផ្អាកពីការងារនៅពេលនេះ គឺដើម្បីដំណើរការស៊ើបអង្កេត និងស្រាវជ្រាវលើករណីភាពមិនប្រក្រតី ក្នុងការរៀបចំឯកសារស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ និងដើម្បីប្រគល់ភារកិច្ចឲ្យក្រុមការងារដើម្បីពិនិត្យ និងស្រាវជ្រាវដោះស្រាយលើពាក្យបណ្តឹង ធ្វើការអង្កេត និងស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់ ក្រសួងទេសចរណ៍៖