(ព្រៃវែង)៖ ក្មេងប្រុសស្រីចំនួន ២នាក់ បានលង់ទឹកស្លាប់ក្នុងត្រពាំងមួយស្ថិតនៅភូមិស្នាយបាង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ខណៈដែលពួកគេបានកំពុងតាមឪពុកចុះរាយមង ក៏រអិលដួលចូលក្នុងត្រពាំងនោះស្លាប់បាត់បង់ជីវិតតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចបឹងត្រពាំងផូ ស្ថិតនៅភូមិស្នាយបាង ឃុំកំពង់សឹង ស្រុកព្រះស្តេច។
ក្មេងប្រុសស្រីដែលលង់ទឹកស្លាប់ចំនួន ២នាក់នោះ ម្នាក់ឈ្មោះ ឡៅ ស៊ីណា ភេទស្រី អាយុ៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ បូ រិន ភេទប្រុស អាយុ៦ឆ្នាំ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវបំពេញនីតិវិធី រីឯសាកសពក្មេងរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕