(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និង ចែកចាយផ្តាច់មុខនូវរថយន្តហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៣ថ្ងៃ ចាប់ពីថែ្ងទី២៨ ដល់ថៃ្ងទី ៣០ ខែមករា ឆ្នាំ២០១៦ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៩ យប់។

ការដាក់តាំងបង្ហាញនេះ នឹងមានវត្តមានរបស់រថយន្ត Ford Eco Sport, Focus, Fiesta, F-150, Ranger, Explorer និង Ever est ២០១៦ ស៊េរីថ្មី រូបរាងថ្មី ក្នុងគោលបំណងផ្តល់​ឱកាសជូន​អតិថិជន បានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការទិញរថយន្ត Ford  ម៉ូដែលណាមួយ អតិថិជននឹងទទួល​បានរង្វាន់ភ្លាមៗ​រហូតដល់ ១០,០០០ ដុល្លារ និង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

សូមអញ្ជើញមកទស្សនា និង ទទួលយកបទពិសោធន៍អំពីរថយន្ត Ford នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Daylight Plaza ជាន់ផ្ទាល់ដី។

សម្រាប់​ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ៖ 012 333 975៕