(ភ្នំពេញ)៖ មន្រ្តីតុលាការសាលាឧទ្ធរណ៍ បានឲ្យដឹងថា ជនសង្ស័យពាក់ការប្រើប្រាស់អំពើហិង្សាតាមបណ្តោយផ្លូវវេងស្រេង ចំនួន១៣នាក់ ត្រូវបានសាលាឧទ្ធរណ៍ បើកសវនាការលើសំណុំរឿងនេះ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ, ដោយសម្រេចថា នឹងប្រកាសសាលក្រមនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

សូមជំរាបថា ការបង្រ្កាបបាតុករនៅលើផ្លូវវេង​ស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤កន្លងទៅ បានបណ្តាលឱ្យអ្នកតវ៉ា៤នាក់ស្លាប់ និងម្នាក់បាត់ខ្លួន ក្រៅពីនោះមនុស្សចំនួន ៣៨ផ្សេងទៀត រងរបួសធ្ងន់ ដោយ​ការបាញ់ប្រហារ និងគប់គ្រាប់បែក៕