(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានចូលរួមលើកស្ទួយបង្កើនទិន្នផល និងជំរុញការនាំចេញវិស័យកម្មរបស់កម្ពុជា ជាពិសេសស្រូវ អង្ករ។ ការលើកស្ទួយនេះ ធ្វើឡើងតាមរយៈ​ការផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម (ត្រាក់ទ័រចនឌារ) រថយន្តដឹក ម៉ាស៊ីនលើកដាក់ទិន្នផលកសិកម្ម និង ទំនិញផេ្សងៗ (TCM, FUSO) និងម៉ាស៊ីនលាងសម្អាត (KARCHER)។   

ក្រុមហ៊ុន ក៏មានការចូលរួមឧបត្ថម្ភកម្មវិធីផ្សេងៗផងដែរ។ តួយ៉ាង ការចូលរួមឧត្ថម្ភធំក្នុងការរៀបចំវេទិការ ស្រូវ អង្ករ របស់កម្ពុជា លើកទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ ថ្ងៃទី ២៦ ខែមករា នេះ។ វេទិការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនទិន្នផលស្រូវ និងជម្រុញការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងបង្កើតឱកាសឲ្យមានការជួបគ្នារវាងពានិជ្ជករក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រឹង និង ពង្រីកវិស័យកសិពានិជ្ជកម្ម។  

នៅក្នុងការរៀបចំវេទិការនេះ ក្រុមហ៊ុន ក៏មានការផ្តល់ជូនការលក់ចុះតម្លៃពិសេសសម្រាប់​ការជាវត្រាក់ទ័រចនឌារ ដែលជាជំនួយក្នុង​ការភ្ជួររាស់ដី និង ការរៀបចំដីសម្រាប់កសិកម្មជាដើម, ឡានដឹកទំនិញ​ម៉ាក Fuso , ម៉ាស៊ីនលើកដាក់ទំនិញម៉ាក ធីស៊ីអឹម (TCM) ផលិតផលលេខ១ នៅប្រទេសជប៉ុន សម្រាប់ឃ្លាំងទំនិញ និងរោងម៉ាស៊ីនកិនស្រូវ​ ដែលជាជំនួយក្នុង​ការលើកដាក់ទំនិញធន់ធ្ងន់, និងម៉ាស៊ីនបាញ់លាង​សម្អាតម៉ាក ខាចឈ័រ (Karcher) ផលិតនៅប្រទេសអាឡឺម៉ង់ ។  

សម្រាប់ព័ត៌មាន​បន្ថែមលើការប្រឹក្សា និងការទិញត្រាក់ទ័រចនឌារ សូមទំនាក់ទំនងទូរស័ព្ទលេខ 095 666 552 ឬ មកកាន់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលមានទីតាំងស្ថិតនៅអាគារលេខ 04075 ផ្លូវ2004 (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ  រាជធានីភ្នំពេញ និងសាខាលក់ប្រចាំខេត្តកំពង់ធំ ខេត្តតាកែវ ក៏ដូចជាតំណាងចែកចាយប្រចាំ​ខេត្តពោធិ៍សាត់ និងបាត់ដំបងជាដើម៕