(ភ្នំពេញ)៖ យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន​ Fresh News ទទួល​​បាន​នៅព្រ​លប់ថ្ងៃពុធនេះ បានបញ្ជាក់ឲ្យដឹងថា  នៅយប់ថ្ងៃទី២៦ ខែមករានេះ​ គ្មាន​ការឃាត់ខ្លួន អ្នកបើកបរស្រវឹង នៅក្នុងរាជធានីភ្នំពេញទេ។  កម្លាំងសមត្ថកិច្ចសហការជាមួយ​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​សារធាតុញៀន និង​​គ្រឿងស្រ​វឹង​នៅគ្រប់​ខណ្ឌ​ទូទាំងរាជធានី បានចុះប្រតិបត្តិការការងារចាប់ពីវេលាម៉ោង ១១យប់ រហូតដល់ ម៉ោង ២ រំលងអាធ្រាត។

យោងតាមរបាយការណ៍លទ្ធផលត្រួតពិនិត្យអ្នកបើកបរស្រវឹងនៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមករា​បានបង្ហាញថា ​សមត្ថកិច្ចពិន័យ៦នាក់ មានរថយន្ត ៤នាក់ និងម៉ូតូ២នាក់។

ករណីកម្លាំង​សមត្ថកិច្ច​បានឃាត់ និងតម្រូវឲ្យ ​តម្កល់ប្រាក់កក់ ផាកពិន័យ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូថែមទាំង ត្រៀមបញ្ជូនទៅកាន់ តុលាការនៅស្អែកផងដែរ។  អ្នកដែលត្រូវបានឃាត់ខ្លួននោះ គឺលើសជាតិស្រវឹងរហូតដល់០.៦០មីលីក្រាម។

 យោងតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា នៅយប់ថ្ងៃទី២៧ ខែមករានេះ កម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងដាក់៥គោលដៅទៀត ដើម្បីត្រៀមត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រ​វឹង​នៅគ្រប់​ខណ្ឌ​ទូទាំងរាជធានីភ្នំពេញ។

សូមជំរាបថា កាលពីម្សិលមិញ​ ចាប់ម៉ោង១១៖០០នាទីតទៅ កំលាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សហ​ការ ​ជាមួយ​កម្លាំងអាវុធហត្ថ និងស្នងការ​រាជ​ធានី​ភ្នំពេញ បានចុះពិនិត្យ​អ្នកបើកបរយានជំនិះ​គ្រប់ប្រភេទ​ ដែលមានសារធាតុញៀន​ និងគ្រឿង​ស្រវឹង ​នៅគ្រប់បណ្តាលខណ្ឌ ទូទាំង​រាជាធានីភ្នំពេញ។

​​សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល​ កំលាំងសម្ថកិច្ចត្រួតពិនិត្យ​រកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី​ ០,៤០​​​មីលីក្រា​ម ក្នុង​១​លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនា​គារចាប់ពី១ខែដល់៦ខែ​ និងត្រូវពិន័យជាប្រាក់ថែមទៀត៕