(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលល្បាត របស់ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីរកឃើញ កាំភ្លើងជ័រមួយដើម ដែលពួកគេដាក់នៅក្រោម កែបម៉ូតូស្ថិតនៅគោលដៅផ្លូវដើមពុទ្រា ក្រុងប៉ោយប៉ែត នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានប្រាប់អង្គភាព Fresh News ថា ខណៈដែលកម្លាំងរបស់លោក នៅប្រចាំការនៅគោលដៅ ដើមពុទ្រានោះ ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ពេលនោះក៏ឃាត់សួរនាំ ស្រាប់តែរកឃើញកាំភ្លើងជ័រមួយដើមនៅក្រោម កែបម៉ូតូ។ ក្រោយប្រទះឃើញកាំភ្លើងជ័រ ពួកគេទាំង២នាក់ ត្រូវបាននាំខ្លួនយកទៅសួរនាំ ថាតើជាប់ពាក់ព័ន្ធ និងសកម្មភាពល្មើសឬមួយយ៉ាងណា?

បើតាមលោកអធិការ ជនទី១មានឈ្មោះ ជា គឹមឡុង អាយុ២៣ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងទី២ឈ្មោះ មុំ វ៉ាន់ថេត អាយុ២២ឆ្នាំ រស់នៅភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត៕