(កំពត)៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខប្រើកាំភ្លើង AK ចូលបាញ់រះដល់ក្នុងផ្ទះបណ្តាលឲ្យដាច់ម្រាមដៃ និង ត្រូវក្បាលរង របួសធ្ងន់នៅម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

នគរបាលស្រុកឈូក បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា នេះថា ជនរងគ្រោះមានឈ្មោះ ផាត់ តាប់ អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ នគរបាលដដែលបន្តថា ក្រោយពីបាញ់លើជនរងគ្រោះហើយ ជនសង្ស័យបានរត់ចុះ ពីលើផ្ទះគេចខ្លួនបាត់ដោយពុំបានយកទ្រព្យសម្បត្តិអ្វីឡើយ។ ចំណែកជនរងគ្រោះត្រូវគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវ វែកមុខសញ្ញាយកមកផ្តន្ទាទោស និង ចាត់ការតាមច្បាប់៕