(ព្រះសីហនុ)៖ តំណាងរាស្រ្តវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា និងជាប្រធាន សហភាពសហព័ន្ធយុវជន ខេត្តព្រៃវែងផងនោះ បានផ្តល់សម្ភារមួយចំនួនជូនដល់ កងកម្លាំងនគរបាល ផ្នែកអន្តរាគមន៍ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញភារកិច្ច កាន់តែមានប្រសិទ្ធភាពខ្លាំងឡើង លើការរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន លើទឹកដីខេត្តទេសចរណ៍ដ៏ មានសក្តានុពលមួយនេះ។

សម្រាប់សម្ភារជូន​ដល់កងកម្លាំង នគរបាលខេត្តព្រះសីហនុរួមមាន បូស្ពាយចំនួន៥០ ស្រោមអាវុធខ្លី ៥០ ខ្សែរក្រវាត់៥០ និងពិលឆក់ចំនួន១០។

ជាការឆ្លើយតប ចំពោះអំណោយជាសម្ភារទាំងនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា «តាងនាមខ្ញុំបាទតំណាង ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងសហការីខ្ញុំបាទ មានកិតិ្តយសសូមគោរពថ្លែងអំណរគុណ ដោយស្មោះស្ម័គ្រ ចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរសធម៌ របស់ឯកឧត្តម ដែលបានជួយឧប្បត្ថម្ភ សម្ភារសម្រាប់ក្រុមនគរបាលអន្តរាគមន៍ របស់ស្នងការដ្ឋាន នគរបាលខេត្តខ្ញុំបាទ។ ខ្ញុំបាទសន្យាថា នឹងពាំនាំនូវអំណោយទាំងនេះ ឲ្យដល់ដៃ ប្រតិ្តបត្តិករ ដើម្បីជាប្រយោជន៍ ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់សង្គម ទូទាំងខេត្ត និងបន្តអនុវត្តនូវគំរូសិល្បៈចែករំលែកនេះ ជាប្រពៃណីឲ្យដល់ថ្នាក់ក្រោមឱវាទ»៕