(តូក្យូ)៖ យោងតាមព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានជាង ១២០,០០០គ្រួសារ ដែលកំពុងរស់នៅលើកោះ Kyushu តំបន់ភាគខាងត្បូងឆៀងខាងលិច ប្រទេសជប៉ុន ត្រូវបានកាត់ផ្តាច់ទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយសារតែមានព្រិលធ្លាក់ និងអាកាសធាតុត្រជាក់យ៉ាងខ្លាំង។ ចំនួនអតិប្បរមានៃក្រុមគ្រួសារ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ អាចនឹងកើនឡើងដល់ ២៥០,០០០គ្រួសារ៕