(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងឲ្យដឹងថា គណបក្សថ្មីរបស់លោក, នៅថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នឹងដាក់ពាក្យចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីសុពលភាពរបស់គណបក្ស។

ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងនូវអំណរអរគុណ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានផ្តល់ការគាំទ្រ ដើម្បីជាសម្លេងក្នុងការចុះបញ្ជី របស់គណបក្សយុវជនកម្ពុជាយើងទាំងអស់គ្នា និងសូមអរគុណដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋាន និងមន្រ្តីថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងស្វែង រកសម្លេងគាំទ្រ គណបក្សឲ្យទទួលបានភាពជោគជ័យ យ៉ាងឆាប់រហ័សបំផុត៕