(ភ្នំពេញ)៖ ការវិនិយោគលើវិស័យអចលនទ្រព្យ ទោះបីផ្ដល់ផលចំណេញច្រើននិងឆាប់រហ័ស ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ មុននឹងសម្រេចចិត្តទិញផ្ទះ ខុនដូ ឬប្រភេទអចលនទ្រព្យណាមួយ អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរឱ្យបានល្អិតល្អន់អំពីចំណុចសំខាន់។
កត្តាគន្លឹះសំខាន់ៗដែលជាទុកចិត្តខ្ពស់មាននៅ គម្រោង ឆ្នេរតារាចន្ទ គឺពិតជាជម្រើសវិនិយោគដ៏អំណោយផល និងមានហានិភ័យទាប ដែលជាឱកាសវិនិយោគដ៏កម្រ ដែលលោកអ្នកមិនអាចមើលរំលងបានឡើយ។
ឆ្នេរតារាចន្ទ ផ្ដល់ជូនជម្រើសផ្ទះវីឡា និងផ្ទះបឹងហ្គាឡូ ចំនួន៦ប្រភេទ ចាប់ពីយូនីតបន្ទប់គេង១ ដល់ បន្ទប់គេង៣ ដែលមានទំហំចាប់ពី ៣៥ម៉ែត្រការ៉េ ដល់ ៣០២ម៉ែត្រការ៉េ។ ផ្ទះក្នុងគម្រោងនេះអាចត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដែលអាចប្រើប្រាស់ជាលំនៅឋានអចិន្រ្តៃយ៍ ផ្ទះលំហែកាយ ឬ សម្រាប់ជួលរកចំណូលប្រចាំខែ ជាមួយនឹងតម្លៃចាប់ផ្ដើមសមរម្យ ត្រឹមតែ ៥៦,៣២០ ដុលា្លរ ប៉ុណ្ណោះ។
កាន់តែពិសេស សម្រាប់អតិថិជនដែលធ្វើការកក់ ឬ ទិញលំនៅឋានក្នុងគម្រោង ឆ្នេរតារាចន្ទ នៅពេលនេះ ម្ចាស់គម្រោងនឹងផ្ដល់ជូនលក្ខខណ្ឌធានាទិញត្រលប់ក្រោយពេល ២ឆ្នាំ និង ៤ឆ្នាំ (គិតចាប់ពីថ្ងៃប្រគល់លំនៅឋាន) ពោលគឺផ្ដល់ជូនលោកអ្នកនូវជម្រើសក្នុងការលក់ផ្ទះមកកាន់ម្ចាស់គម្រោងវិញក្នុងតម្លៃដើម (ក្រោយពេល ២ឆ្នាំ) ឬ ១.២ដងនៃតម្លៃដើម (ក្រោយពេល ៤ឆ្នាំ)។
នេះមានន័យថា ក្រោយពេលប្រើប្រាស់ហើយមិនពេញចិត្ត លោកអ្នកអាចលក់ត្រលប់មកវិញដោយគ្មានការខាតបង់ប្រាក់ ហើយថែមទាំងមានឱកាសចំណេញ ២០% ថែមទៀតផង ក្រោយរយៈពេល៤ ឆ្នាំ។ លក្ខណៈដ៏ពិសេសនេះបានធ្វើឱ្យគម្រោង ឆ្នេរតារាចន្ទ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងស្រុកនិងអន្តរជាតិ ដូច្នេះ សូមប្រញាប់រួសរាន់ឡើង ដើម្បីកុំឱ្យបាត់បង់ឱកាសដ៏កម្រនេះ។
ឆ្នេរតារាចន្ទ ជាឋានសួគ៍លំហែកាយបែបវប្បធម៌ និងអេកូឡូស៊ី តាមបណ្ដោយឆ្នេរសមុទ្រ ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកបុទុមសាគរ ខេត្តកោះកុង។ ឆ្នេរតារាចន្ទ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងលម្ហែកាយខ្នាតយក្ស តារាសាគរ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៣៦០ គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៩០ គីឡូម៉ែត្រ។
គម្រោង តារាសាគរ ជាគម្រោងអភិវឌ្ឍន៍គន្លឹះនៃគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីពីសំណាក់ប្រទេសចិន និង ប្រទេសកម្ពុជា ដោយមានក្រុមហ៊ុន Union Development Group Co.,Ltd ជាអ្នកទទួលបន្ទុកក្នុងការអភិវឌ្ឍគម្រោងទីក្រុងវិស្សមកាលដ៏ធំមហិមានេះ។
គម្រោងទាំងមូលរួមបញ្ចូលនូវតំបន់សេដ្ឋកិច្ចពហុវិស័យ រួមមាន វិស័យទេសចរណ៍ វិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឧទ្យានឧស្សាហកម្ម វិស័យកសិកម្ម វិស័យវប្បធម៌ និង វិស័យសុខាភិបាល។ មកទល់សព្វថ្ងៃ បណ្តាញផ្លូវមួយខ្សៃប្រវែង ៣០០ គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដោយរួមបញ្ចូលនូវផ្លូវល្បឿនលឿន ៦គន្លង ដែលផ្សារភ្ជាប់ តារាសាគរ ទៅកាន់ពិភពខាងក្រៅ។
ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា កំពង់ផែ (ចំណុះ ២ ម៉ឺនតោន) អាងស្តុកទឹក រោងចក្រចម្រោះទឹកស្អាត រោងចក្រផលិតថាមពល សណ្ឋាគារលំដាប់ផ្កាយប្រាំ ក្លិបវាយកូនហ្គោលស្តង់ដារអន្តរជាតិ និងរមណីយដ្ឋានធម្មជាតិបែបត្រូពិក ក៏ជាផ្នែកដ៏សំខាន់ផងដែរនៃគម្រោងនេះ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ អាកាសយាន្តដ្ឋានអន្តរជាតិ តារាសាគរ ដែលនឹងត្រូវបើកដំណើរការជាផ្លូវការនាចុងឆ្នាំ ២០២០នេះ។
បើនិយាយពីគម្រោង ឆ្នេរតារាចន្ទ វិញ គម្រោងនេះមានទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ គ្របដណ្ដប់លើផ្ទៃដី ២០គីឡូម៉ែត្រការ៉េ ដែលរួមបញ្ចូលនូវ លំនៅឋានលក្ខណៈឯកជន សណ្ឋាគារលំដាប់ផ្កាយប្រាំ និងរមណីយដ្ឋានអេកូឡូស៊ីជាប់ឆ្នេរសមុទ្រ។ ឆ្នេរតារាចន្ទ បានចាប់ផ្ដើមជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១ ដែលរំពឹងថានឹងបញ្ចប់ការសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២១។
ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្តោតសំខាន់លើការសាងសង់លំនៅឋានឯកជន ដែលគ្របដណ្ដប់លើផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ ដោយមានជម្រើសផ្ទះវីឡា និង ផ្ទះបឹងហ្គាឡូ ៦បែប ដូចបានរៀបរាប់ខាងលើ។
បន្ថែមលើអត្ថប្រយោជន៍នៃការធានាជួលត្រលប់ពីម្ចាស់គម្រោង អតិថិជនដែលទិញផ្ទះក្នុងគម្រោង ឆ្នេរតារាចន្ទ នឹងក្លាយជាសមាជិកអចិន្រៃ្តយ៍នៃរមណីយដ្ឋានវិស្សមកាល តារាសាគរ៕
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង ឆ្នេរតារាចន្ទ សូមទាក់ទងមកកាន់ 092 92 1000 ឬ [email protected]