(ភ្នំពេញ)៖ កម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» សម្រាប់ថ្ងៃសុក្រ ទី២៩ ខែមករានេះ ទស្សនិកជននឹងសប្បាយរីករាយ កំសាន្តអារម្មណ៍ ជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា កញ្ញា ពេជ្រ សោភា, លោក អាន គុណកូឡា, នាយស្លេក និងយាយតយ ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ពិសេសជាងនេះទៅទៀត ទស្សនិកជននឹងផ្ទុះសំណើចក្អាកក្អាយជាមួយក្រុមកំប្លែង CBS ផងដែរ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ហើយទស្សនិកជនទាំងអស់ ក៏អាចទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃ របស់លោក-អ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់៕