(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី ប្រចាំការ គាត ឈន់ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ និងលើកទិសដៅ អនុវត្តន៍សម្រាប់ឆ្នាំ២០១៦ របស់សាលារាជធានីភ្នំពេញ។

ក្នុងពិធីបិទសន្និបាត របស់សាលារាជធានីភ្នំពេញនេះ ក៏មានការអញ្ជើញចូលរួមបណ្តា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មន្ត្រីសាលារាជធានីភ្នំពេញ កម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញ៕