(ភ្នំពេញ)៖ សណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា(Hotel Somadevi Angkor Resort & Spa) មានទីតាំងស្ថិតនៅជាប់មហាវិថីស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំក្រុងសៀមរាប​ខេត្តសៀមរាប។ បើសិនជាភ្ញៀវទេសចរធ្វើដំណើរដោយថ្មើរជើង​ត្រឹមតែប្រាំនាទីពួកគាត់​នឹងដល់ផ្សាររាត្រី ផប់ស្រ្ទីត (Pub Street) ផ្សារទំនើប ធនាគារ និងទីតាំងអគារពាណិជ្ជកម្មផ្សេងៗច្រើនទៀត។សណ្ឋាគារ​នេះ​សាងសង់​លើផ្ទៃក្រឡាដីជាផ្លូវការទំហំ​១៥,៤៦១.00 ម៉ែត្រការេដោយមានផ្លូវកៅស៊ូព័ទ្ធជុំវិញ​ទាំងបួនទិសព្រមទាំងមាន​ច្រកចេញចូលបួនសំរាប់​ភ្ញៀវទេសចរនិងច្រកចេញ​ចូលពីរផ្សេងទៀត​សំរាប់​បុគ្គលិក​សណ្ឋាគារ។

សណ្ឋាគារមានជណ្តើរយន្តបីគ្រឿងនិងជណ្តើរជើងបីព្រមទាំងមានអាងហែលទឹកទំហំទទឹង​១៥.០០ម​ និងបណ្តោយ៣០.០០ម ដែលស្ថិតនៅក្រោមកាំរស្មីព្រះអាទិត្យ​តាំងពីពេលព្រឹករហូតដល់ល្ងាច។ជាទូទៅតាមក្បួនពេទ្យកាំរស្មីព្រះអាទិត្យមានតួនាទីសំលាប់​មេរោគគ្រប់បែបយ៉ាងនៅក្នុង​ទឹកដែលភ្ញៀវទេសចរ​មុជនិងហែល។​ សណ្ឋាគារ មានដើមឈើច្រើនប្រភេទពណ៌បៃតងខៀវស្រងាត់ ផ្កាចំរុះច្រើន​ពណ៌​ដុះព័ទ្ធជុំវិញធ្វើឲ្យ​មានភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចង់ថតរូបជាមួយទុកជាអនុស្សាវរីយ៍​ នៅក្នុងបរិវេណសណ្ឋាគារទាំងមូល ព្រមទាំងធ្វើឲ្យមានភាព​ស្រស់​ស្រាយជាមួយ​សួនផ្កាដែល​មានការ​ថែ​ទាំ​បានយ៉ាងស្អាតល្អប្រណីត។

ការស្នាក់នៅរបស់ភ្ញៀវទេសចរប្រកបដោយផាសុកភាព ខ្យល់អាកាសល្អបរិសុទ្ធដោយគ្មានភាពរំខាន​សំលេងពីសំណាក់ រថយន្ត គ្មានផ្សែង គ្មានធូលី (non air-pollution)។ ក្រៅអំពីការផ្តល់​សេវាកម្មរួស​រាយរាក់​ទាក់រហ័សទាន់​ចិត្តសណ្ឋាគារ​នេះផ្តោតទៅលើសន្តិសុខសុវត្ថិភាពគួរជាទីកក់ក្តៅ​របស់ភ្ញៀវ ដែលបានចូលមកស្នាក់នៅព្រម​ទាំងមានទីធ្លា​ចតរថយន្តធំទូលាយទៀតផង។

មួយវិញទៀត​ សណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក & រីសត (Hotel Somadevi Angkor Boutique & Resort) ដែលជាសណ្ឋាគារបុត្រសម្ព័ន្ធ (Sister Hotel)ទើបបើកធ្វើអាជីវកម្ម​នាពេលថ្មីៗនេះ​ដែលមានទីតាំងស្ថិតនៅខាងកើតក្នុងបរិវេណ​រួមគ្នាជាប់ជាមួយ សណ្ឋាគារ សោមាទេវី អង្គរ រីសត ​& ស្ប៉ា​ ដែលបានសាងសង់ឡើងដោយ​ស្ថាបត្យករនិងវិស្វករជនជាតិបារាំង​របស់ក្រុមហ៊ុនASMA ។

សណ្ឋាគារដ៏ប្រណីតមួយនេះ មានជណ្តើរយន្តទំនើបបីនិងជណ្តើរជើងប្រាំបួន។ក្នុងចំនោមជណ្តើរជើងទាំងប្រាំបួនមានជណ្តើរជើងអាកាសមួយគួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ ជណ្តើរ​ជើង​ទាំងប្រាំបួននេះធ្វើឡើងក្នុងគោលបំណងការពារនូវ​ហានិភ័យ​គ្រប់បែបយ៉ាងដែលកើតមានឡើង​ជាយថាហេតុ។ សណ្ឋាគារនេះ​សាងសង់ឡើងដោយមានអាងហែលទឹកជាទឹកប្រៃ (Salt-Water)នៅជាន់ទី១មានទំហំទទឹង១១.០០ម និងបណ្តោយ​២៥.៣០ម​ ស្ថិតនៅចំនុចកណ្តាលនៃអគារ​ទាំងសងខាងព្រមទាំងស្ថិតនៅក្រោម​កាំរស្មីព្រះអាទិត្យតាំង​ពីព្រឹករហូតដល់ល្ងាច​ដូចអាងហែលទឹក​នៅសណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា ដែរ​។

សណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា និង សណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក & រីសត យើងខ្ញុំត្រូវបានសាងសង់ឡើងដោយវិនិយោគិនក្នុងស្រុក (Local Investors) រួមជាមួយនឹងមោទនភាពជាតិខ្មែរ​​ដោយសណ្ឋាគារ​ទាំងពីរនេះ​មានបុគ្គលិក​តាំងពីថ្នាក់អ្នកចាត់ការទូទៅ (General Manager) រហូតដល់បុគ្គលិកថែសួនច្បារ​សុទ្ធតែជាជនជាតិខ្មែរ​ទាំងអស់ក្នុងន័យ​នៃមនសិការជាតិដើម្បី​ជួយអប់រំបណ្តុះបណ្ដាល​ធនធានកូនខ្មែរ​ដែលត្រូវនឹង​ពាក្យស្លោកថា «ខ្មែរជួយខ្មែរ»។

ក្នុងឆ្នាំ២០១០- ២០១១​ សណ្ឋាគារ សោមាទេវី​ អង្គរ រីសត & ស្ប៉ា យើងខ្ញុំបានជាប់ចំណាត់ថ្នាក់ស្តង់ដារទេសចរណ៍សណ្ឋាគារ​បៃតងអាស៊ាន (ASEAN Green Hotel Standard) ម្តងរួចមកហើយ។ឆ្នាំ២០១៦នេះ    សណ្ឋាគារយើងខ្ញុំបានទទួលរង្វាន់ជាលើកទីពីរនូវស្តង់ដារទេសចរណ៍សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ២០១៦-២០១៨។

លោកឧកញ៉ា គុជលីណា នាយករងក្រុមហ៊ុន និងជាប្រធានផ្នែកលក់&ទីផ្សារនិង លោក ជ័យ ស៊ីថា នាយកចាត់ការទូទៅសណ្ឋាគារតំណាងឲ្យ លោកឧកញ៉ា ខែក លាង និងលោកស្រី លី ស៊ីវឆែ ដែលជាម្ចាស់ សណ្ឋាគារ សោមាទេវី អង្គរ រីសត &ស្ប៉ា និងសណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក & រីសតក្នុងការទទួលរង្វាន់ដោយមាន លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមក្នុងព្រឹត្តិ​ការណ៍​ផ្តល់រង្វាន់សណ្ឋាគារបៃតងផងដែរនាវេទិកាទេសចរណ៍អាស៊ានលើកទី៣៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។

ការផ្ដល់រង្វាន់​ជូនសណ្ឋាគារយើងខ្ញុំ គឺជាការលើកទឹកចិត្តដែលធ្វើអោយយើងខ្ញុំ​ទាំងអស់គ្នារឹតតែបន្ត​ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាបន្ត​ទៅទៀត។នាពេល​អនាគត សណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា និងសណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក &រីសត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនKHEK LEANG CO., LTD.; យើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែង​ប្តេជ្ញាអស់ពីកំលាំង​កាយចិត្តដើម្បីចូលរួម​ចំណែកសម្រេចចក្ខុវិស័យ «នៅឆ្នាំ២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយទៅជាគោលដៅទេសចរណ៍​ប្រកបដោយគុណភាព​ផ្តល់នូវបទពិសោធន៍ដ៏វិសេស​ប្រកបដោយភាពសំបូរបែប និងដោយឈរលើ​គោលការណ៍​ការទទួលខុសត្រូវនិរន្តរភាព និងគ្រប់ជ្រុងជ្រោយជាមួយនឹង ការអភិវឌ្ឍន៍​ទេសចរណ៍​ដែលមានតុល្យភាពរួម​ចំណែកក្នុងការលើក​កំពស់សុខមាល​ភាព​សេដ្ឋកិច្ចសង្គមរបស់​ប្រជាពលរដ្ឋអាស៊ាន»

First Award 2010-2011

Second Award 2016-2018

Hotel Somadevi Angkor Resort & Spa: Front View

Hotel Somadevi Angkor Resort & Spa: Swimming Pool

Hotel Somadevi Angkor Boutique & Resort: Front View

Hotel Somadevi Angkor Boutique & Resort: Swimming Pool at First Floor

VP & DOSM (Left) and Dr. Thong Khon Minister of Tourism of Cambodia

Cambodia Hotels received ASEAN Green Hotel Standard award

GM (Left), VP & DOSM (Right) of Hotel Somadevi Angkor Resort & Spa