(សៀមរាប)៖ បន្ទាប់ពីមានព័ត៌មានជាច្រើន ចុះផ្សាយពាក់ព័ន្ធនឹងស្ករត្នោត មានជាតិគីមី ដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នោះសាលាកាំកុងត្រូលខេត្តសៀមរាម បានសហការណ៍ជាមួយ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ចុះធ្វើការត្រួតពិនិត្យ លើមុខទំនិញ ស្ករត្នោតដែលបាននឹងកំពុង​ ដាក់តាំងលក់នៅក្នុងផ្សារលើ ខេត្តសៀមរាប។

ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដឹកនាំដោយលោក លឹម វុឌ្ឍី អនុប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប ដោយក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ របស់សាខាកាំកុងត្រូលធ្វើការពិនិត្យលើស្ករត្នោត ដើម្បីរកសាធាតុគីមី ឈ្មោះ sodium hydrocilfeet។ តែយ៉ាងណាក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ របស់កាំកុងត្រូល ពុំបានរកឃើញសារធាតុគីមី នៅក្នុងស្ករត្នោត នោះឡើយ៕