(ភ្នំពេញ)៖ កណ្តុរហិតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គការ APOPO របស់ប្រទេសប៊ែលហ្សិក ដែលមានឈ្មោះ ម៉ាហ្គាវ៉ា (Magawa) បានទទួលមេដាយមាសការងារ ពីអង្គការសប្បុរសធម៌សត្វព្រៃ នៃប្រទេសអង់គ្លេស (PDSA)។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់។
លោកបន្តថា «កណ្តុរ ម៉ាហ្គាវ៉ា មានស្នាដៃរុករកឃើញគ្រាប់មីនចំនួន៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន២៨គ្រាប់ នៅក្នុងប្រតិបត្តិការបោសសំអាតមីននៅទិសដៅខេត្តសៀមរាប និងខេត្តព្រះវិហារ។ មេដាយមាសនេះ បានធ្លាក់មកលើកណ្តុរហិតមីន ម៉ាហ្គាវ៉ា ជាលើកដំបូងគេ ដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដើម្បីភារកិច្ច»។
សូមជម្រាបថា កម្ពុជាមិនមែនត្រឹមត្រូវតែល្បីល្បាញក្នុងការប្រើប្រាស់សត្វកណ្តុរសម្រាប់វិស័យដោះមីនទេ សត្វសុនខ (ឆ្កែ) ហិតមីន ក៏កម្ពុជាជាប្រទេសឈានមុខគេលើពិភពលោកផងដែរ៕