(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពី មេបញ្ជាការរង, នាយ នាយរងសេនាធិការ, ស្នងការ ស្នងការរង, នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ, នាការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ក្រៅពីនេះ កិច្ចប្រជុំនេះក៏បានតភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទូទាំង២៥ រាជធានី-ខេត្ត ផងដែរ៕