(ភ្នំពេញ)៖ លោ សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង និងជាប្រធានសមាគមប្រភពល្អកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខទុក្ខដល់ប្រជាពលរដ្ឋគុយវ៉ែតទាំងអស់នៅស្ថានទូតគុយវ៉ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចំពោះការសោយទិវង្គតរបស់ព្រះចៅរដ្ឋគុយវ៉ែត SABAH AL-AHMAD AL-JABER AL-SABAHដែលត្រូវបានគេប្រសិទ្ធនាមថា«ស្តេចមនុស្សធម៌» ។
ការអងញ្ចើញចូលរួមរម្លែកទុក្ខនេះ បានប្រព្រឹត្តិទៅនៅឯទីស្នាក់ការស្ថានទូតគុយវ៉ែតប្រចាំប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញនេះ ។
ស្ថិតក្នុងឱកាសនេះ លោក សុះ មូហាំម៉ាត់ បានឧទ្ទិសបួងសួងដល់ព្រះអល់ឡោះ សូមតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ ព្រះចៅរដ្ឋគុយវ៉ែត SABAH AL-AHMAD AL-JABER AL-SABAHនិងសូមឱ្យអំពើល្អរបស់លោកស្រី ក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងជូនដំណើរវិញ្ញាណក្ខន្ធព្រះអង្គបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ ។
សូមជម្រាបជូនថា សមាគមប្រភពល្អ ជាសមាគដែលបានធ្វើលើកិច្ចការមនុស្សធម៍ និងកិច្ចការជួយសង្គមមូស្លីមកម្ពុជាបានយ៉ាងច្រើនក្រាស់ក្រែល ដែលជំនួយគឺបានមកពីព្រះចៅរដ្ឋគុយវ៉ែត និងប្រជាជនគុយវ៉ែត ដែលមានចិត្តអាណិតអាសូរមកដល់ប្រជារាស្ត្រខ្មែរដែលកាន់សាសនាឥស្លាម ៕