(ភ្នំពេញ)៖ ដើម្បីចូលរួមរំលែកទុក្ខ ក៏ដូចជាការបួងសួងដល់ព្រះអល់ឡោះជាម្ចាស់ លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា បានណែនាំបុគ្គលិក ទួន-គ្រូ ព្រមទាំងសិស្សានុសិស្ស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមប្រភពលោកទាំង៣០ទីតាំង ទូទាំងប្រទេសកម្ពុជា ប្រារព្ធពិធីសឡាតជើណាហ្សះ ដល់ព្រះចៅរដ្ឋគូវែត SABAH AL-AHMAD AL-SABAH ដែលត្រូវបានគេប្រសិទ្ធនាមថា «ស្តេចមនុស្សធម៌» ដែលបានសោយទីវង្គត កាលនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយការណែនាំ ប្រធានគ្រប់គ្រងនៅតាមបណ្ដាមជ្ឈមណ្ឌលទាំងអស់ ក្រោមចំណុះសមាគមប្រភពល្អកម្ពុជា នៅថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០នេះ បានរៀបចំព្រមៗគ្នា នៅតាមទីកន្លែងរៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងដល់ព្រះអល់ឡោះ សូមតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ ព្រះចៅរដ្ឋគុយវ៉ែត SABAH AL-AHMAD AL-JABER AL-SABAH និងសូមឲ្យអំពើល្អរបស់ព្រះអង្គ ក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងជូនដំណើរវិញ្ញាណក្ខន្ធព្រះអង្គបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។
សូមជម្រាបជូនថា សមាគមប្រភពល្អ ជាសមាគដែលបានធ្វើលើកិច្ចការមនុស្សធម៌ និងកិច្ចការជួយសង្គមមូស្លីមកម្ពុជា បានយ៉ាងច្រើនក្រាស់ក្រែល ដែលជំនួយគឺបានមកពីព្រះចៅរដ្ឋគុយវ៉ែត និងប្រជាជនគុយវ៉ែត ដែលមានចិត្តអាណិតអាសូរមកដល់ប្រជារាស្ត្រខ្មែរដែលកាន់សាសនាឥស្លាម៕