(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលធ្លាប់តែលំបាកក្នុងការធ្វើដំណើរជាពិសេសនៅរដូវភ្លៀងនោះ នឹងលែងជួបការលំបាកបែបនេះទៀតហើយ ដោយរដ្ឋបាលខេត្តបានសម្រេចសាងសង់ផ្លូវនេះដោយក្រាលកៅស៊ូ DBST។
ផ្លូវមួយខ្សែនេះមានប្រវែង៣៧៥ម៉ែត្រ និងទទឹង៤ម៉ែត្រ នៅភូមិតារាងបាល់ (ផ្លូវសាលាសម្តេចឪសាលាលេី) ចុះទៅផ្លូវលេខ១។ លោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុង និងលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង ក្រុមការងារថ្នាក់ខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានចុះវាស់វែង ស្រង់ទិន្នន័យពីផលប៉ះពាល់ ដេីម្បីដោះស្រាយឱ្យបានលឿន និងឆាប់បានដំណើរ។
លោក ហ៉ឹល រ៉ាយ៉ា បានបញ្ជាក់ថា ក្នុងការចុះវាស់វែងនេះ ប្រជាពលរដ្ឋដែលប៉ះពាល់គម្រោងស្ថាបនាផ្លូវ សង្កាត់នឹងសម្រលសម្រួល និងសូមឱ្យប្រជាពលរដ្ឋ ដែលប៉ះពាល់ជួយយោគយល់អធ្យាស្រ័យ ដើម្បីពន្លឿនការសាងសង់។
បើតាមលោក ហ៉ឹល រ៉ាយ៉ា ប្រសិនបើពលរដ្ឋរងផលប៉ះពាល់ជួយសម្រួល និងដោះស្រាយការប៉ះពាល់នេះបានលឿន នោះគម្រោងអាចនឹងដំណើរការនៅខែក្រោយ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែខាងលេីនេះ បង្កការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋច្រេីនឆ្នាំមកហេីយ ដោយពេលភ្លៀងទឹកហូរពីលេីភ្នំច្រោះដី ចេញដុំថ្ម ពិបាកក្នុងការធ្វេីដំណេីរ។ ជាពិសេសសិស្សានុសិស្សដែលមកពីផ្លូវលេខ១ ឡេីងទៅរៀននៅវិទ្យាល័យសម្តេចឪ (សាលាលេី) ក៏ពិបាកដែរ បេីទៅផ្លូវក្លោងទ្វារសាលាខាងមុខឆ្ងាយត្រូវចំណាយពេលវេលាយូរ៕