(ភ្នំពេញ)៖ លោក យូសូហ្វ អះម៉ាត់ អាល់អូស្សៃមីន អគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម (OIC) បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកស្រី ហាជ្ជះ សូភ័ស ហាស្សាន់ ដែលជាម្តាយរបស់លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ក្នុងសាររំលែកទុក្ខនោះ លោក យូសូហ្វ អះម៉ាត់ អាល់អូស្សៃមីន បានលើកឡើងថា «ខ្ញុំមានសេចក្ដីក្រៀមក្រមយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា លោកស្រីជាម្ដាយរបស់ឯកឧត្តម បានទទួលមរណភាព (សូមអល់ឡោះមេត្តាករុណាដល់គាត់)។ ដោយនេះជាការកំណត់របស់អល់ឡោះ ខ្ញុំគ្មានអ្វីក្រៅពីការ បួងសួងអល់ឡោះជាម្ចាស់ប្រទានជូនសពលោកស្រី នូវក្ដីមេត្តាករុណាមហាធំធេង និងបានទៅសោយសុខក្នុងឋានសួគដ៏ធំល្វឹងល្វើយរបស់ទ្រង់»។
ក្នុងនាមអង្គការសហប្រតិបត្តិការឥស្លាម (OIC) លោក យូសូហ្វ អះម៉ាត់ អាល់អូស្សៃមីន សូមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រមបំផុត និងចូលរួមរំលែកមរណទុក្ខជាមួយ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងក្រុមគ្រួសារ និងសុំបួងសួងអល់ឡោះជាម្ចាស់ជូនដល់លោក ទទួលនូវសេចក្ដីអត់ទ្រាំ និងការអត់ធ្មត់ខ្ពស់ និងចៀសផុតពីសេចក្ដីអាក្រក់ផ្សេងៗ។
សូមអានលិខិតរបស់អគ្គលេខាធិការ OIC បកប្រែជាខេមរភាសា ដូចខាងក្រោម៖