(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃនេះបានផ្សព្វផ្សាយអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ តាមមូលដ្ឋានទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍ ចំនួន៣៣ទីតាំង បានអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុងការទប់ស្កាត់ ការការពារការរាតត្បាតជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមានអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ចំនួន១៣ទីតាំង និងអាជីវកម្មភោជនីយដ្ឋានចំនួន១១ទីតាំង និងសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកចំនួន០៩ទីតាំង។
វិធានសុវត្ថិភាពទេសចរណ៍ដែលមូលដ្ឋានទេសចរណ៍ត្រូវអនុវត្តមានដូចជា៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានាដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់មធ្យោបាយឱ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍៕
ខាងក្រោមនេះ ជាបទយកការណ៍ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍៖