(ភ្នំពេញ)៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅម៉ោង៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។

លោក មាស សុខសេនសាន បញ្ជាក់ទៀតថា សពលោកស្រី ងួន សុខា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅផ្ទះលេខ១៣ ផ្លូវលេខ៨ គម្រោងទី៩ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕