(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ដឹកនាំដោយលោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល បានដឹកនាំក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុករួមនឹងមន្ត្រីបក្សមួយចំនួន ចុះដល់មូលដ្ឋានជួបសាកសួរសុខទុក្ខសំណេះសំណាលជាមួយអស់លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់ឃុំ-ភូមិ និងសមាជិកបក្សមកពីភូមិកំពង់ព្រះ,ភូមិសេះស្លាប់ និងភូមិឆ្នុកទ្រូសរុបចំនួន៣៥០នាក់។

ក្នុងឱកាសជួបសំណេះសំណាលកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ លោក សូ ស៊ីនួន បានលើកឡើងថា ស្ថានភាពរីកចម្រើននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័នានា ដូចជាការស្ថាបនាផ្លូវថ្នល់, សាលារៀន, ជួលជុលវត្តអារាម, ការតាំងលំនៅថ្មីដែលបម្លាស់ទីពីរស់នៅលើផ្ទៃទឹកមកលើគោកនៅក្នុងមូលដ្ឋានឃុំឆ្នុកទ្រូទាំងមូល។ ការងារគ្រប់គ្រងស្ថិតិសមាជិកបក្ស រួមទាំងការចុះឈ្មោះ និងពិនិត្យបញ្ចីឈ្មោះបោះឆ្នោតសម្រាប់ត្រៀមលក្ខណៈឲ្យការបោះឆ្នោះនាពេលខាងមុខ។

លោកបន្តថា ត្រូវរួមគ្នាបង្ការទប់ស្កាត់ការពារ និងប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ និងកែប្រែឬបង្កើត មុខរបរបន្ថែមលើផ្នែកកសិកម្ម ដូចជាការធ្វើវារិវប្បកម្មជាលក្ខណៈគ្រួសារជាដើម។

ក្នុងឱកាសនោះដែរ លោកក៏បានឧបត្ថម្ភនូវចង្កៀងប្រើឋាមពលពន្លឺព្រះអាទិត្យម្នាក់ចំនួន១គ្រឿង ជូនដល់សមាជិកជាប្រធាន, អនុក្រុមបក្ស, និងក្រុមការងារចុះជួយមូលដ្ឋានសរុបចំនួន ៣៤០គ្រឿង ដែលមានតម្លៃស្មើនឹងទឹកប្រាក់សរុបចំនួន៧,៥០០.០០រៀលទុកជាអនុស្សាវរីយ៍ផងដែរ៕