(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈអង្គភាពព័ត៌ Fresh News បានប្រកាសថា លោកបានសម្រេចអនុញ្ញាតឲ្យរថយន្តធុនតូច និងរថយន្តប្រភេទទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៣ និងលេខ៤ ឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារជំនន់ទឹកភ្លៀង។
សូមជម្រាបថា ដោយសារជំនន់ទឹកភ្លៀងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៣ និងលេខ៤ នៅតាមចំណុចមួយចំនួននោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឲ្យផ្អាកការធ្វើចរាចរណ៍ រថយន្តគ្រប់ប្រភេទ ប៉ុន្តែពេលនេះអភិបាលរាជធានីភ្នំពេញ សម្រេចឲ្យរថយន្តធុនតូច និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍ឡើងវិញបាន៕