(ភ្នំពេញ)៖ លោក ស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងក្រុមគ្រួសារ បានផ្ញើសារលិខិតមួយ ជូនពរ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងសារលិខិតនោះ លោកស្រី ឃួន សុដារី បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលបានខិតខំប្រឹងប្រែង និងលះបង់ទាងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដង្ហែរតាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងបានដឹកនាំក្រសួងព្រះបរមរាជវាំង បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ កន្លងមក៕
ខាងក្រោមនេះជាសារលិខិតរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី៖