(សៀមរាប)៖ បុរសជនជាតិខ្មែរម្នាក់ និងជនជាតិវៀតណាមចំនួន៦នាក់បានស្លាប់ភ្លាមៗ និង៥នាក់ទៀតជាជនជាតិវៀតណាម បានរងរបួសដោយសារការក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ 246-247 ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរ។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យជនជាតិវៀតណាម៦នាក់ស្លាប់ ខ្មែរម្នាក់ (អ្នកបើករថយន្ត) និងរបួស៥នាក់។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបើកបរអាចងងុយដេក និងបើកលឿនបណ្តាលឲ្យរេចង្កូត បណ្តាលឲ្យធ្លាក់ចូលប្រឡាយស្លាប់តែម្តង៕