(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រកួតប្រជែងរូបថត ស៊ីមេអូ ឆ្នាំ២០២០ លើប្រធានបទ «ការរំលេចឡើងវិញនូវការអប់រំ»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងអប់រំបានឲ្យដឹងថា លេខាធិការដ្ឋាន SEAMEO នឹងរៀបចំការប្រកួតប្រជែងរូបថត ស៊ីមេអូ ឆ្នាំ២០២០ SEAMEO PHOTO CONTEST លើប្រធានបទ «ការរំលេចឡើងវិញនូវការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌» (Reimagining Education, Science and Culture)។
ក្រសួងបន្ថែមថា ការប្រកួតប្រជែងនេះ ផ្តល់ឱកាសសម្រាប់អ្នកថតរូបអាជីព ដែលជាសិស្ស និងគ្រូ ដែលចាប់អារម្មណ៍លើការថតរូប តំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ រូបថតដែលត្រូវដាក់ចូលរួមប្រកួត ត្រូវតែទាក់ទងទៅនឹង១៖ ការអប់រំ, ២៖ វិទ្យាសាស្ត្រ និង៣៖ វប្បធម៌ និងវិស័យអាទិភាពរបស់ SEAMEO៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖