(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៤ករណី ក្នុងនោះ ករណីប្រើប្រាស់១2ករណី និងជួញដូរ២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨០នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៨,៩៥៥ករណី ឃាត់មនុស្ស១៨,១៧៦នាក់ (ស្រី១,១៥៥នាក់)៕