(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់តំណាងចុះសួរសុខទុក្ខប្រគល់ថវិកាជូន មន្ត្រីនគរបាលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ពេលត្រឡប់មកពីប្រចាំបញ្ជា នៅនាយកដ្ឋាន។
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលចុះសួរសុខទុក្ខមន្ដ្រីដែលជួបគ្រោះថ្នាក់នេះ ដឹកនាំដោយលោកឧត្តមសេនីយត្រី គី គឹមលី អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយឯក ជឹម វណ្ណៈ នាយការិយាល័យ ព្រមទាំងមន្ត្រីក្រោមក្រោមឱវាទផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំនាយកដ្ឋាន និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី និងមន្ត្រីក្រោមឱវាទ ចំនួន៤,០៧០,០០០រៀល ជូនលោកវរសេនីយ៍ត្រី ស៊ាង ចំណាន នាយផ្នែកប្រមូល និងគ្រប់គ្រងភ្នាក់ងារផ្តល់ព័ត៌មាន ផងដែរ៕