(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមបឹ្រក្សាខណ្ឌព្រែកព្នៅ ព្រមទាំងមន្រ្តីរាជការក្នុងខណ្ឌ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះចែកម៉ាស់ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌបានចែកម៉ាសដល់ប្រជាពលរដ្ឋក្នុងម្នាក់ទទួលបានម៉ាស ២ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងការពារឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ និងការបង្កាជំងឺកូវីដ-១៩ ជាពិសេសត្រូវប្រកាន់ភ្ជាប់នៅការរស់នៅស្អាត ហូបស្អាត ផឹកស្អាត។
លោកបានបន្តថា ទីណាប្រជាពលរដ្ឋមានទុកលំបាក ទីនោះមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចុះជួយ៕