(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះរោងស្តុកអេតចាយមួយកន្លែង កាលវេលាម៉ោង១២៖១០នាទីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចខាងក្រោយ KTV ម្លប់ស្វាយ៩៩ ផ្លូបេតុង ស្ថិតនៅភូមិសន្សំកុសល្យ៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋស្រែកយំសុំអន្តរាគមន៍ឱ្យបានលឿនបំផុត, រថយន្តពន្លត់អគ្គ័យភ័យ បានទៅជួយបាញ់ពន្លត់តែដោយសារទីតាំងកន្លែងកើតហេតុ ចូលផ្លូវច្រកតូចចង្អៀតផងដែរ ទើបនាំឲ្យមានការលំបាក។
ប្រជាពលរដ្ឋរងគ្រោះដោយអណ្ដាតភ្លើងឆេះ បានចោទបុរសវ័យជាង ២០ឆ្នាំ បានយកដែកកេះមកដុតផ្ទះពួកគាត់ដោយមិនដឹងមូលហេតុ។
ប្រជាពលរដ្ឋស្នាក់នៅរោងកើតហេតុ បានប្រាប់ថា ករណីខាងលើមានបុរសម្នាក់យកដែកកេះមកដុតផ្ទះឆេះរួចរត់ទៅបាត់ ហើយរវល់យកទឹក និងប្ដឹងនគរបាលបុរសជនសង្ស័យរត់គេចខ្លួនបាត់ ស្រមោលស្នើសុំឱ្យនគរបាលស្រាវជ្រាវចាប់ជនបង្កផង។
នគរបាលបានបន្តថា ភ្លាមៗរថយន្តពន្លត់អគ្គិភ័យមកសរុបរហូតទៅដល់ ៩គ្រឿង រួមមាន៖ រថយន្តការិយាល័យបង្ការពន្លត់អគ្គីភ័យរបស់ស្នងការ ចំនួន៦គ្រឿង, រថយន្តកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន៣គ្រឿង ដោយសារស្ថានភាពអណ្ដាតភ្លើងផ្សែងខ្មៅខ្លាំងពេកខ្លាចរាលដាលដល់ផ្ទះអ្នកជិតខាងភូមិរបងជាប់គ្នា និងបានបាញ់ពន្លត់ទប់ស្កាត់បានដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់អស់ ៣រថយន្ត សម្ភារខូចខាតរោងស្នាក់នៅចំនួន៥ មានទំហំរោង ៣ម៉ែត្របណ្ដាយ ៤ម៉ែត្រ បក់ដំបូល និងជញ្ជាំងសង្ក័សី និងសម្ភារប្រើប្រាស់មួយចំនួនហើយក៏មិនមានខូចខាតច្រើនដោយជាកន្លែងទិញរើសអេតចាយប៉ុណ្ណោះ៕