(កំពង់ស្ពឺ)៖ បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយះពេល ៤៥ថ្ងៃរួចមក វគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២០ ត្រូវបានប្រារព្ធពិធីបិទ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ព្រមទាំងវត្តមានលោក ស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងលោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តី។
ក្រោយបញ្ចប់វគ្គក្រោមការត្រួតពិនិត្យ វាយតម្លៃរបស់គណៈកម្មការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី ទន់ ណម នាយកសាលាពលទាហានទី៣ យោធភូមិភាគទី៣ បានបញ្ជាក់ឱ្យដឹងថា វគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ដែលបានបញ្ចប់នាពេលនាពេលនេះទទួលបានលទ្ធផលក្រោយពេលបញ្ចប់វគ្គរួមមាននិទ្ទេសល្អ២១,៨០ភាគរយ និទ្ទេសល្អបង្គួរ ៤៨,១២ភាគរយ និងនិទ្ទេសមធ្យម៣០,០៧ភាគរយ។
វគ្គនេះសិក្សាលើខ្លឹមសារមេរៀនរួមមាន បណ្តុះផ្សិតចំបើង និងផ្សិតអំបោះ របៀបចឹញ្ចឹមត្រីអណ្តែង របៀបដាំអំពោះ ដាំស្វាយ វិធីភ្ញាស់ពងមាន់ និងចិញ្ចឹមមាន់ អប់រំចិត្តសាស្ត្រ និងលំហាត់របៀប ដែលមានសិក្ខាកាមសរុបចំនួន ១៣៣នាក់។
បន្ទាប់មកគណៈអធិបតីបានប្រគល់ លិខិតបញ្ជាក់ការសិក្សា បណ្ណសរសើរ លិខិតសរសើរ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម និងប្រគល់លិខិតថ្លែងអំណរគុណ ដល់សប្បុរសជននានាជាបន្តបន្ទាប់រួចមក ជំនួសមុខឱ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមយោធភូមិភាគទី៣ ឧត្តមសេនីយ៍ឯក យឿង សុខុន បានចាត់ទុកថា វគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២០ ដែលបានប្រារព្ធពិធីបិទនាឪកាសនេះ ជាលទ្ធផលប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមការរំពឹងទុក ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយរួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និពលទាហានយោធភូមិភាគទី៣ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សកងយោធព ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឧត្តមសេនីយ៍ឯក យឿង សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ឯក ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឃន៍ កងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយកដ្ឋាន នយោបាយកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ និងលោកបណ្ឌិត សួង ណយ ដែលបានផ្តល់គ្រូឧទ្ទេសនាម បង្ហាត់បង្រៀនដោយផ្ទាល់សម្រាបប់វគ្គនេះបានដំណើរការបញ្ចប់ប្រកបដោយប្រសិទ្ធភាពខ្ពស។
ឧត្តមសេនីយ៍ឯក យឿង សុខុន បានកោតសរសើរ និងវាយតំលៃខ្ពស់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការរិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក មេបញ្ជារការមេបញ្ជាការរង នាយទាហាន នាយទាហនរង និងពលទាហាន គ្រប់កងឯកភាព នៃសាលាពលទាហាន យោធភូមិភាគទី៣ និងសហការីទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចខ្លួនខ្ពស់ និងសហការគ្នារជាធ្លុងមួយស្វះស្វែងគ្រប់មធ្យោបាយរហូតធ្វើឱ្យវគ្គជំនាញនេះបានបញ្ចប់ដោយទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក។
ឧត្តមសេនីយ៍ឯក យឿង សុខុន បានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងពីការរៀនសូត្រទាំងទៅបម្រលអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៍ឱ្យមានការីកចំរើនក្នុងអង្គភាពក៏ដូចជា ជីវភាពរស់នៅតាមគ្រួសាររបស់ខ្លួនសំដៅរួមចំណែករួមកសាងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងឱ្យទៅជាការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។
ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៣ បានប្រគល់ជូន។ ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិ និងគោរពអនុវត្តន៍នូវរាល់វិធាននានារបបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងប្រឈម៕