(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦២ករណី ក្នុងនោះករណីប្រើប្រាស់២៤ករណី និងករណីជួញដូរ៣៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៣២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,៣០៣ករណី ឃាត់មនុស្ស១៨,៩៥២នាក់ (ស្រី១១៨១នាក់)៕