(ភ្នំពេញ)៖ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្ដល់ជំនាញថ្មី និងជំនាញបន្ថែមដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជាយុវជន សិស្ស និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃលើជំនាញគេហកិច្ច និងជំនាញម្ហូបអាហារ និងភេសជ្ជៈ តាមប្រព័ន្ធអនឡាញ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាលជំនាញគេហកិច្ច និងជំនាញម្ហូបអាហារ និងភេសជ្ជៈនេះ គឺក្រសួងមានការសហការជាមួយវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) ក្នុងនោះរួមមាន៖

* ជំនាញគេហកិច្ច សិក្សាលើសមត្ថភាព៖
១៖ សម្អាតបរិវេណ សម្ភារៈ និងឧបករណ៍នានា
២៖ គ្រប់គ្រង និងដោះស្រាយស្ថានភាពមានជម្លោះ
៣៖ ផ្ដល់សេវាគេហកិច្ចដល់ភ្ញៀវ
៤៖ អនុវត្តន៍នីតិវិធីសុខភាព និងសុវត្ថិភាពក្នុងអាជីព
៥៖ រក្សាចំណេះដឹកផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ច និងទស្សនវិទ្យា
៦៖ អនុវត្តន៍ការគាំពាកុមារក្នុងវិស័យទេសចរណ៍
៧៖ លើកកម្ពស់ផលិតផល និងសេវាកម្មបដិសណ្ឋារកិច្ច

* ជំនាញម្ហូបអាហារ និងភេសជ្ជៈ សិក្សាលើសមត្ថភាព៖
១៖ អនុវត្តន៍វិធីសុខភាព និងសុវត្ថិភាពក្នុងអាជីព
២៖ ទទួល និងដោះស្រាយការត្អួញត្អែររបស់អតិថិជន
៣៖ អភិវឌ្ឍន៍ និងពង្រីកចំណេះដឹងក្នុងស្រុកថ្មីៗ
៤៖ រក្សាចំណេះដឹងផ្នែលឧស្សាហកម្មបដិសណ្ឋារកិច្ច និងទស្សនវិទ្យា
៥៖ អភិវឌ្ឍន៍ និងប្រកាន់ខ្ជាប់នូវចំណេះដឹងផ្នែកផលិតផលម្ហូបអាហារ និងភេសជ្ជៈ
៦៖ ផ្ដល់នូវទំនាក់ទំនងតភ្ជាប់រវាងផ្ទះបាយ និងផ្នែកសេវាកម្ម
៧៖ ផ្ដល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖