(បន្ទាយមានជ័យ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារក្រសួង លោក ង៉ោ ម៉េង ជ្រួន អភិបាលរងខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តមូលដ្ឋានឃុំ បានចុះពិនិត្យស្ថានភាពវាលស្រែ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទឹកជំនន់ជាច្រើនហិកតា ក្នុងស្រុកមង្គលបូរី។ សកម្មភាពនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្រុមការងារចុះពិនិត្យមើល ៣ឃុំ រួមមាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការជាបន្ទាន់ ដើម្បីឲ្យអាជ្ញាធរដោះស្រាយកាធ្វើស្រែ ការដាំដុះដំណាំរួមផ្សំផ្សេងៗទៀតក្រោយពីទឹកជំនន់បានស្រកទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានដាក់វិធានការក្រសួងសំខាន់ៗ ដើម្បីសា្តទ្បើងវិញមានក្រសួង៣ សំខាន់ៗគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីយកចិត្តទុកដាក់លើការដាំដល់កសិករ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា សម្តេចតេជោ ហ៊ុនសែន បានយកចិត្តទុកដាក់លើជីវភាពគ្រួសារកសិករ ក្នុងការបង្កបង្កើនផលការដាំដុះ ជាក់ស្តែងសម្តេចបានចាត់ឲ្យមន្ត្រីជំនាញអាជ្ញាធរចុះពិនិត្យស្ថានភាពវាលស្រែ ដើម្បីចង់ដឹងសុខទុក្ខកសិករ ដែលបច្ចុប្បន្ននេះកសិករមមាញឹកក្នុងការប្រមូលផល និងការដាំដុះផងដែរ៕