(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីអាវុធហត្ថជាច្រើនរូប ចុះសួរសុខទុក្ខសំណេះសំណាលនាំយកអំណោយមានថវិកា និងសម្ភារ ប្រគល់ជូនភរិយាមន្ត្រីកងរាជអាវុធហត្ថ ២គ្រួសារ ដែលបានឆ្លងទន្លេរួច និងកំពុងសម្រាកនៅផ្ទះ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានថ្លែងនូវការចូលរួមអបអរសារទរ សប្បាយរីករាយ ជាមួយក្រុមគ្រួសារមន្ត្រីអាវុធហត្ថទាំង២គ្រួសារ ដែលទើបទទួលបានសមាជិកថ្មីគួរឱ្យស្រឡាញ់។ មេបញ្ជាការ ក៏បានណែនាំឱ្យក្រុមគ្រួសារ ពិសេសម្តាយរបស់ទារក ត្រូវថែទាំសុខភាពអោយបានល្អ ដើម្បីមើលថែចិញ្ចឹមបុត្រា បុត្រីឱ្យមានការរីកចម្រើនធំធាត់ល្អ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានពាំនាំនូវថវិកា និងសម្ភារប្រគល់ជូនក្រុមគ្រួសារមន្ត្រីអាវុធហត្ថទាំង២ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៥០មុឺនរៀល ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធ១កេស និងទឹកដោះគោឆៅ ២ឡូផងដែរ៕