(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ដួង តារា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ដួង តារា ក៏ជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ក្នុងនាមជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាច្រើនករណីនៅក្រៅប្រព័ន្ធតុលាការ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។
ការប្រើយន្តនយោបាយឈ្នះឈ្នះ បិទបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការនេះ ទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋទូទៅ៕